Category: ព័ត៌មានជាតិ

ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីវាយមេជាងសំណង់ម្នាក់ស្លាប់ នៅខេត្តព្រះសីហនុ 10 ខែ មុន

ព្រះសីហនុ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួន ក្រោយពីពួកគេបានព្រួតគ្នាវាយ​មេជាងសំណង់នៅឯខេត្តព្រះសីហនុម្នាក់បណ្តាលឱ្យស្លាប់ រួចនាំគ្នារត់គេចខ្លួនមកស្រុកកំណើត ឯខេត្តសៀមរាប។ ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិកញ្ជោ ឃុំរលួស ស្រុក

ប្រជាពលរដ្ឋរាប់ពាន់នាក់ បានចូលរួមទស្សនាការប្រណាំងទូកនៅក្រុងតាខ្មៅ 10 ខែ មុន

•តើប្រវត្តពិធីបុណ្យអុំទូកកើតឡើងនៅជំនាន់ណា? កើតឡើងដោយសារអ្វី ? ខេត្តកណ្តាល: ដោយ សុធារិទ្ធ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រណាំងទូករយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៣-២៤ ខែតុលា ឆ្នាំ២០១៨ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ដើម្បីជ្រើសរើសទូកជ័យលាភី ទៅចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចូលមកដល់នាថ្ងៃខាងមុខនេះ នៅទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង ។ ព្រឹត្តិការណ៍

ក្រុមចោរចូលគាស់ទូរដែកក្នុងរោងចក្រ ​ទាំងកណ្តាលអធ្រាត្រ យកលុយអស់រាប់លានដុល្លារ 10 ខែ មុន

ខេត្តកំពង់ស្ពឺ៖ រោងចក្រ​ផលិតស្រោមជើង ហ៊្វូត ហ្វ័រវើត ខេមបូឌា សកន៍ ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមចោរចូលធ្វើសកម្មភាពគាស់ទូដែក​យកលុយអស់រាប់លានដុល្លារ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ ។ ប៉ុន្តែករណីនេះ គេ

បង្ក្រាបក្រុមជនជាតិចិនបង្កភាពអណាធិបតេយ្យ នៅក្រុងប៉ោយប៉ែត ឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ 10 ខែ មុន

ប៉ោយប៉ែត៖ ក្រុមជនជាតិចិនជាង១០នាក់ ប្រដាប់ដោយយបំពង់ទីប និងដែកស្ទើរគ្រប់ដៃ ត្រូវបានកម្លាំងនគរបាល និងអាវុធហត្ថ ក្រុងប៉ោយប៉ែតបង្រ្កាប ឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជាង១លំងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៨ នៅលើដងផ្លូវបេតុង ជិតបុរី ហ្គូដឡាក់ ស្ថិតក្នុង

សមត្ថកិច្ចចាប់ខ្លួនឃាតករសម្លាប់ក្មេងស្រី ២នាក់ ញាត់សពចូលកេសយ៉ាងសាហាវឃោឃៅ នៅស្រុកបរិបូរណ៍បានហើយ 10 ខែ មុន

​កំពង់ឆ្នាំង៖ បន្ទាប់ពីមានអំពើឃាតកម្ម​សម្លាប់ក្មេងស្រីពីរនាក់ រួចញាត់សពចូលក្នុងកេសដែក បណ្តាលឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌មកនោះ ពេលនេះ សមត្ថកិច្ច​បានស្រាវជ្រាវចាប់ខ្លួនឃាតករបានហើយ និងនាំយកទៅធ្វើត្រាប់តាមនៅរសៀល ថ្ងៃទី ២១​ខែតុលា ឆ្នាំ២០១៨នេះ ។

កម្មវិធី “ក្តីសុបិន” រៀបចំសម្រាប់កុមារ ដើម្បីបណ្តុះឆន្ទៈ សេចក្តីប៉ងប្រាថ្នា សីលធម៌ ក្តីសង្ឃឹម និងការយកចិត្តទុកដាក់ពីគ្រប់គ្នា 10 ខែ មុន

រាជធានីភ្នំពេញ៖ កម្មវិធីក្តីសុបិន ជាព្រឹត្តិការណ៍ពិសេសរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយក្រសួងបរិស្ថាន និងដៃគូរ

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ ករណីបាក់ច្រាំងទន្លេមេគង្គនៅវត្តក្តីតាកុយ គឺមិនមែនបណ្តាលមកពីការបូមខ្សាច់ទេ 10 ខែ មុន

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នាក់ងារ GNtimes ឱ្យដឹងថា៖ ការបាក់ច្រាំងទន្លេមេគង្គនៅវត្តក្តីតាកុយ មិនមែនបណ្តាលមកពីការបូមខ្សាច់ ហើយក៏មិនមែនមកពីអាជីវកម្មបូមខ្សាច់នៅក្បែរនោះដែរ ការបាក់នេះ គឺមកពីសំពាធទឹកហូរធ្លាក់ពីលើចុះក្រោម ច្រោះបាតដីខាង​ក្រោម ដូចនេះ ការបាក់ស្រុតចេតិយ គឺបណ្តាលមកពី

ចូលរួមដាំដើមឈើ នៅតំបន់អង្គរ ជាមួយក្រុមប្រឹក្សានិស្សិតអាស៊ាន ពីប្រទេសជប៉ុន នៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប 10 ខែ មុន

ខេត្តសៀមរាប៖ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៨ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមដាំដើមឈើ នៅជុំវិញបរិវេណប្រាសាទបន្ទាយក្តី ក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ជាមួយក្រុមប្រឹក្សានិស្សិតអាស៊ានមកពីប្រទេសជប៉ុន ប្រមាណ៤០០នាក់ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចស្វែងយល់ពីអរិយធម៌វប្បធម៌ និងបេតិកភណ្ឌក្នុងតំបន់អាស៊ាន ក៏ដូចជាមកចូលរួមសន្និសីទលើកទី២៤ នៅខេត្តសៀមរាប។ លោក វុទ្ធី មុនីរ័ត្ន ប្រធានសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន ( JAC )...

អង្គភាពចំនួន១០ក្នុងស្រុកអង្គរបូរី ទទួលអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត 10 ខែ មុន

ខេត្តតាកែវ៖ កុំព្យូទ័រលើតុចំនួន៧ គ្រឿង កុំព្យូទ័រយួរដៃ៨គ្រឿង ម៉ាស៊ីនព្រីនធើ១១គ្រឿង LCD Projector ០១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ:លោក ហ៊ុន ម៉ាណែត ត្រូវបានក្រុមការងារយកមកប្រគល់ជូនដល់១០អង្គភាពនៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៨...

ព័ត៌មានផ្សេងទៀត