Category: អន្តរជាតិ

ធ្លាក់​យន្តហោះ​សង្កត់លើ​ហ្វូង​មនុស្ស ស្លាប់៣នាក់ នៅប្រទេស​អាល្លឺម៉ង់ 1 ខែ មុន

យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅកណ្តាលប្រទេសអាល្លឺម៉ង់ ដោយបានសម្លាប់ស្ត្រី២នាក់ និងក្មេងប្រុសម្នាក់។ យន្តហោះម៉ាស៊ីនមួយឈ្មោះ Cessna បានធ្លាក់ទៅលើមនុស្សមួយក្រុមដែលកំពុងប្រមូលផ្តុំគ្នាជិតព្រលានយន្តហោះមួយលើភ្នំ Wasserkuppe ក្បែរទីក្រុង Fulda ក្នុងរដ្ឋ Hesse កាលពីថ្ងៃអាទិត្យ។ យន្ដហោះនេះកំពុងព្យាយាមហោះឡើងបន្ទាប់ពីការចុះចតបរាជ័យនិងបានបុករបងអាកាសយានដ្ឋានមួយចូលលើផ្លូវនៅម៉ោងប្រហែល៣:៤៥នាទី (ម៉ោងក្នុងស្រុក)។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសបាននិយាយថា មនុស្ស៥នាក់បានរងរបួសរួមទាំងអ្នកដំណើរ ៤នាក់នៅលើយន្តហោះផងដែរ។ ប៉ូលិសកំពុងកំណត់អត្តសញ្ញាណជនរងគ្រោះទាំងអស់៕

ព្យុះស៊ីក្លូនដ៏សាហាវវាយប្រហារភាគខាងកើតប្រទេស ឥណ្ឌា 1 ខែ មុន

ព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយបានបោកបក់លើភាគខាងកើតប្រទេសឥណ្ឌាបណ្តាលឲ្យមនុស្សយ៉ាងតិច៨នាក់ស្លាប់ និងបានបំផ្លាញផ្ទះរាប់រយខ្នង។

ការរញ្ជួយដីថ្មីនៅឥណ្ឌូនេស៊ី សម្លាប់មនុស្ស៣នាក់ 1 ខែ មុន

ការរញ្ជួយដីកម្រិត៦រ៉ិចទ័រ បានវាយប្រហារកោះជ្វា និងកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្សចំនួន៣នាក់ នៅកោះជ្វា

ព្យុះសង្ឃរាខ្លាំងបំផុតវាយប្រហារសហរដ្ឋអាមេរិក 1 ខែ មុន

ខ្យល់ព្យុះដ៏ខ្លាំងក្លាបំផុតដែលធ្លាប់វាយប្រហារភាគពាយ័ព្យរដ្ឋ Florida កាលពីមុនមក បានធ្វើឲ្យលិចលង់ទីក្រុងឆ្នេរសមុទ្រ លិចផ្ទះ និងផ្តួលរំលំដើមឈើ។

មនុស្ស៥នាក់ បានស្លាប់ដោយសារការបាក់អគារនៅរដ្ឋធានីរបស់ប្រទេសឥណ្ឌា 2 ខែ មុន

ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងតិចប្រាំនាក់ដោយក្នុងនោះមានកុមារ៤នាក់ ផងដែរ គឺត្រូវបានសម្លាប់និង៧នាក់ ផ្សេងទៀតរងរបួស ដោយសារ​ការដួលរលំ

អ្នកដំណើរមានសុវត្ថិភាពបន្ទាប់ពីជើងហោះហើរ Air Niugini ធ្លាក់ចូលសមុទ្រនៅប្រទេស មីក្រូនេស៊ី 2 ខែ មុន

អ្នកគ្រប់គ្រងព្រលានយន្តហោះបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះអ្នកដំណើរនិងអាកាសយានិកទាំងអស់៤៧នាក់ពីជើងហោះហើរ Air Niugini

ព័ត៌មានផ្សេងទៀត