ចេតីយ៍ចំនួន ២ នៅវត្តក្តីតាកុយ ហៀបនឹងបាក់ចូលទន្លេ និងចេតីយ៍ជាច្រើនទៀត ក៏ប្រឈមបាក់ធ្លាក់ចូលក្នុងទឹកទន្លេដែរ

ភ្នំពេញៈ

ចេតីយ៍ចំនួន២ អាចនឹងបាក់រលំចូលក្នុងទន្លេមេគង្គ និងមួយចំនួនទៀតក៏ ប្រឈមនឹងបាក់ធ្លាក់ចូលទៅក្នុង
ទន្លេផងដែរ ។ ករណីនេះបានកើតឡើងនៅវត្តក្តីតាកុយ ស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី២០ តុលានេះ។

ជុំវិញការបាក់ច្រាំងទន្លេមេគង្គនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួន ដាក់បន្ទុកទៅលើការបូមខ្សាច់ រីឯអ្នកខ្លះទៀតបានយល់ឃើញថាៈ អាចបណ្តាលមកពីការហូរច្រោះខ្សាច់ក្រោមចេតិយដោយមានភ្លៀងធ្លាក់ខ្លាំងយប់ ម្សឹលម៉ិញ។
ក្រោយពីទទួលព័ត៌មាននេះភ្លាមមន្ត្រីជំនាញ នៃក្រសួងរ៉ែ និងថាមពល បានចុះទៅពិនិត្យនូវទីតាំង និងបានបញ្ជាក់ថា ការបាក់ច្រាំងនេះ មិនមែនបណ្តាលមកពីការបូមខ្សាច់ឡើយ ព្រោះ នៅជាប់ទីតាំងដែលបាក់ស្រុតនោះពុំមានអាជីវកម្មបូមខ្សាច់ទេ។


បេីយោងតាមមន្រ្តីជំនាញនៃក្រសួងរ៉ែនិងថាមពល បានបព្ជាក់ប្រាប់ថាៈ អាជ្ញាបណ្ណ័ស្ថិតនៅចំងាយប្រមាណជិត២គីឡូម៉ែត្រពីទីតាំងនេះ រីឯ ការដ្ឋានបាញ់ខ្សាច់ឡើង ស្ថិតនៅចំងាយប្រហែល១គីឡូម៉ែត្រពីនេះ។
ចឹងទេច្រាំងដែលបាក់នោះគឺជាប្រភេទដីថ្មីដែលវត្តបានបូមខ្សាច់ចាក់បំពេញ និងអនុញ្ញាតអោយមានការ
សាងសង់ចេតិយធំៗជាច្រើននៅមាត់ច្រាំង។

លុះមានភ្លៀង ធ្លាក់ជោគជាំនាយប់ម៉ិញបានជ្រាបចូលទៅក្នុងដីខ្សាច់ចាក់ថ្មី និងបានហូរច្រោះទៅទន្លេ ហើយ បន្ថែមជាមួយនោះទឹកឡើងខ្លាំងនាឆ្នាំនេះបានជ្រាប និងធ្វើអោយដីមាត់ច្រាំងមានភាពទន់ជ្រាយស្របពេលដែលទឹករលក និងទឹកស្រកលឿនផងនោះ ទើបបណ្តាលឲ្យមានករណីបាក់ច្រាំងទន្លេនេះតែម្តង។