រថយន្តដឹកកុងតីន័រក្រឡាប់សង្ស័យអ្នកបើកងងុយដេក

ខេត្តកំពតៈ

រថយន្តដីកទូកុងតីន័រមួយគ្រឿងពាក់ស្លាក់ លេខព្រះសីហនុ3A-3760បានក្រឡាប់កាលពីវេលាម៉ោងប្រហែលជាង៥ទាបភ្លឺថ្ងៃទី២០តុលានៅលើកំណាត់ផ្លូវជាតិលេខ33 ត្រង់ចំណុចភូមិកណ្ដាលទួលឃុំកំពង៉ត្រាចខាងលិចស្រុកកំពង់ត្រាចខេត្តកំពត។

មន្ត្រីនគរបាល បានប្រាប់អោយដឹងថា រថយន្តដឹក កុងតីន័រមួយគ្រឿងនេះបានបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ភូមិកណ្ដាលទួល បានក្រឡាប់ទៅបុកដើមដូង និងដើមឈើ។

មន្ត្រីដដែលប្រាប់បន្តថា ការគ្រោះថ្នាក់ចរាចរណ៍នេះមិនមាន អ្នកណាម្នាក់ដឹងពីមូលហេតុដែរហើយក៍សំណាងល្អមិនមានពលរដ្ឋរងគ្រោះករណីនេះដែរ ប៉ុន្តែអ្នកបើកបរបានរងរបួសស្រាល ហើយបានរត់គេចខ្លួនបាត់។តាមការសណ្ឋានរបស់សមត្ថកិច្ចរថយន្តក្រឡាប់នេះសង័្សយថាអ្នកបើកងងុយដេកមួយភាំងពេលដឹងខ្លួនកាច់ចង្កូតរេទៅបុកដើមដូងនៅខាងឆ្វេងដៃ តែម្តង ។