ធ្លាក់​យន្តហោះ​សង្កត់លើ​ហ្វូង​មនុស្ស ស្លាប់៣នាក់ នៅប្រទេស​អាល្លឺម៉ង់

យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅកណ្តាលប្រទេសអាល្លឺម៉ង់ ដោយបានសម្លាប់ស្ត្រី២នាក់ និងក្មេងប្រុសម្នាក់។

យន្តហោះម៉ាស៊ីនមួយឈ្មោះ Cessna បានធ្លាក់ទៅលើមនុស្សមួយក្រុមដែលកំពុងប្រមូលផ្តុំគ្នាជិតព្រលានយន្តហោះមួយលើភ្នំ Wasserkuppe ក្បែរទីក្រុង Fulda ក្នុងរដ្ឋ Hesse កាលពីថ្ងៃអាទិត្យ។

យន្ដហោះនេះកំពុងព្យាយាមហោះឡើងបន្ទាប់ពីការចុះចតបរាជ័យនិងបានបុករបងអាកាសយានដ្ឋានមួយចូលលើផ្លូវនៅម៉ោងប្រហែល៣:៤៥នាទី (ម៉ោងក្នុងស្រុក)។

សេចក្តីថ្លែងការណ៍របស់ប៉ូលិសបាននិយាយថា មនុស្ស៥នាក់បានរងរបួសរួមទាំងអ្នកដំណើរ ៤នាក់នៅលើយន្តហោះផងដែរ។

ប៉ូលិសកំពុងកំណត់អត្តសញ្ញាណជនរងគ្រោះទាំងអស់៕