អាវុធហត្ថក្រុងច្បារមន បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ ដកហូតគ្រឿងញៀនមួយចំនួន

ដោយ ច្បារមន

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ធ្វើការបង្ក្រាបបានរួមជាមួយវត្ថុតាងម៉ាទឹកកកជាច្រើន កញ្ចប់ខណៈដែលក្រុមមុខសញ្ញាខាងលើកំពុងតែចរាចរណ៍គ្រឿងញៀន​កាលពីវេលាម៉ោងជាង១ រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីអាវុធហត្ថក្រុងច្បារមន បាននិយាយឲ្យដឹងថា ​មុខសញ្ញា៣នាក់ខាងលើ ដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ  ទូច សៅហៀ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទំនប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី២-ឈ្មោះ កូវ គីដា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តោលដុំសង្កាត់កណ្តោលដុំ ក្រុងច្បារមន និងទី៣-ឈ្មោះ ស៊ុន ភឹម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទំនប់ ឃុំស្គុះស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយពី​ឃាត់ក្រុមជនសង្ស័យទាំង០៣នាក់ខាងលើ សមត្ថកិច្ចបានធ្វើការដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀន( ប្រភេទម៉ាទឹកកក)ចំនួន០៩កញ្ចប់ ដែលមានទំងន់ស្មើរនិង១៧,៨៩ក្រាម, ម៉ូតូ០១គ្រឿង ប្រាក់រៀល០២ម៉ឺនរៀល និងទូរស័ព្ទដៃចំនួន០១គ្រឿងផងដែរ។

បច្ចុប្ប្នន្នក្រុម ជនសង្ស័យរួមជាមួយ វត្ថុតាង សម្ភារះ ទាំងអស់បានបញ្ជូនមក បញ្ជាការដ្ឋានខេត្តកំពង់ស្ពឺដើម្បី អនុវត្តន៍ តាមនីតិវិធី៕