Man United កំពុងពិចារណានាំយក Zlatan Ibrahimovic ត្រឡប់មកវិញ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើវិធីសាស្រ្តដើម្បីនាំយកខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រឡប់មកក្លិបវិញនៅខែមករាខាងមុខនេះ។

Ibrahimovic បានស៊ុតបញ្ចូលទី២៨គ្រាប់ ក្នុងការបង្ហាញខ្លួន៤៦លើកឲ្យ Man United ពេញមួយរដូវកាលនៅឯក្លិប ដោយជួយពួកគេឲ្យឈ្នះពានរង្វាន់ EFL Cup និង Europa League ប៉ុន្តែទម្រង់លេងរបស់កីឡាកររូបនេះត្រូវធ្លាក់ចុះដោយរបួសសរសៃកែងជើង។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ៣៧ឆ្នាំរូបនេះមានទម្រង់លេងល្អឡើងវិញនៅពេលទៅលេងឲ្យក្លិប Los Angeles Galaxy ដោយស៊ុតបញ្ចូលទីបាន២១គ្រាប់ត្រឹមតែ២៥ប្រកួតប៉ុណ្ណោះ ហើយសារព័ត៌មាន ESPN FC បានរាយការណ៍ថា ក្រុមបិសាចក្រហមកំពុងតែពិចារណាលើការនាំយកកីឡាករជើងចាស់រូបនេះត្រឡប់មកវិញ៕