ព្យុះស៊ីក្លូនដ៏សាហាវវាយប្រហារភាគខាងកើតប្រទេស ឥណ្ឌា

ព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយបានបោកបក់លើភាគខាងកើតប្រទេសឥណ្ឌាបណ្តាលឲ្យមនុស្សយ៉ាងតិច៨នាក់ស្លាប់ និងបានបំផ្លាញផ្ទះរាប់រយខ្នង។

ព្យុះស៊ីក្លូន Titli បានវាយប្រហារតំបន់ឆ្នេរនៃរដ្ឋ Orissa និងរដ្ឋ Andhra Pradesh ជាមួយនឹងល្បឿនខ្យល់រហូតដល់ទៅ ១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

មនុស្សប្រហែល ៣០០.០០០នាក់ ត្រូវបានគេជម្លៀសចេញពីស្រុកវាលទំនាបនៃរដ្ឋ Orissa។

អាជ្ញាធរបាននិយាយថា ផ្លូវថ្នល់ត្រូវបានរាំងស្ទះ ហើយការផ្គត់ផ្គង់អគ្គិសនីត្រូវបានកាត់ផ្តាច់នៅក្នុងតំបន់ជាច្រើន។

គួរបញ្ជាក់ថា មនុស្សប្រាំបីនាក់ដែលគេរាយការណ៍ថាបានស្លាប់ គឺស្ថិតនៅក្នុងរដ្ឋ Andhra Pradesh ទាំងអស់៕