លោក Trump ទាមទារចម្លើយលើការបាត់ខ្លួន អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត

លោកប្រធានាធិបតីអាមេរិក Donald Trump បានប្តេជ្ញាថា នឹងដោះស្រាយករណីអ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត ដែលបាត់ខ្លួនឈ្មោះ Jamal Khashoggi ។

លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកបាននិយាយជាមួយអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតក្នុងកម្រិតខ្ពស់បំផុតអំពីលោក Khashoggi ។

លោក Khashoggi ដែលជាពលរដ្ឋអាមេរិកនិងជាអ្នករិះគន់លើរបបរាជានិយមអារ៉ាប៊ីសាអ៊ូឌីតបានចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី២ខែតុលា និងមិនត្រូវបានគេឃើញឡើយចាប់តាំងពីពេលនោះមក។

អាជ្ញាធរទួរគីនិយាយថា លោក Khashoggi ត្រូវបានគេសម្លាប់ ប៉ុន្តែអារ៉ាប៊ីសាអ៊ូឌីតបដិសេធ។

លោក Trump បាននិយាយកាលពីថ្ងៃពុធថា “យើងមិនអាចអនុញ្ញាតឲ្យរឿងនេះកើតឡើងចំពោះអ្នកសារព័ត៌មានទេ។ យើងទាមទារអ្វីគ្រប់យ៉ាងហើយយើងចង់ឃើញនូវអ្វីដែលកំពុងកើតឡើងនៅទីនោះ”៕