ព្យុះសង្ឃរាខ្លាំងបំផុតវាយប្រហារសហរដ្ឋអាមេរិក

ខ្យល់ព្យុះដ៏ខ្លាំងក្លាបំផុតដែលធ្លាប់វាយប្រហារភាគពាយ័ព្យរដ្ឋ Florida កាលពីមុនមក បានធ្វើឲ្យលិចលង់ទីក្រុងឆ្នេរសមុទ្រ លិចផ្ទះ និងផ្តួលរំលំដើមឈើ។


ព្យុះសង្ឃរា Michael ដែលជាព្យុះប្រភេទ៣មានកម្លាំងខ្យល់១២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង បានបង្កការបាក់ដីកាលពីរសៀលថ្ងៃពុធ នៅក្នុងតំបន់ Panhandle របស់រដ្ឋនេះ។

មន្រ្តីរដ្ឋ Florida បាននិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់ដោយសារដើមឈើបាក់សង្កត់លើ។

អភិបាលរដ្ឋ Florida លោក Rick Scott បានព្រមានអំពីការបំផ្លិចបំផ្លាញដ៏ធំធេងដោយនិយាយថា វានឹងក្លាយជាព្យុះអាក្រក់បំផុតក្នុងរយៈពេល១០០ឆ្នាំមកនេះ។

មនុស្សជាង៣៧០,០០០នាក់នៅរដ្ឋ Florida ត្រូវបានបញ្ជាឲ្យជម្លៀស៕