ម៉ានិត ចាត់ទុកបទ You never know ជាបទពិសោធន៍ដ៏ល្អក្នុងអាជីព

ភ្នំពេញៈ ដោយ ទេព មង្គល
ជាបទចម្រៀង Original song តែមួយគត់ដែលក្នុងស្នាដៃនិពន្ធជាច្រើនឆ្នាំមកនេះ ” You never know ” ត្រូវបានអ្នកនិពន្ធវ័យក្មេងលោក ម៉ា និត ចាត់ទុកថាជាបទចម្រៀងដែលលោកពិបាកធ្វើវាជាងគេ ។

តារាចម្រៀងដែលនិយមចូលចិត្តធ្វើបទបែបមនោសញ្ចេតនាស៊ីជម្រៅលោក ម៉ានិត បានរៀបរាប់ថា បទ ” You never know ” នេះលោកសរសេរវាឡើងតាំងពី៦ឆ្នាំមុនមកម៉្លេះ ហើយជាបទដែលសោកសៅខ្លាំង ។ អតីតតារាចម្រៀងជ្រកក្រោមផលិតកម្មរស្មីហង្សមាសរូបនេះសង្កត់ធ្ងន់ថា ” You never know ” មិនត្រឹមតែជាបទដែលសោកសៅនោះទេ ក្នុងនោះក៏ជាបទចម្រៀងមួយពិបាកគ្រប់គ្រងដង្ហើមក្នុងការច្រៀងផងដែរ ។ ចំណែកឯការធ្វើភ្លេងក៏ស្មុគស្មាញជាងបទដ៏ទៃដែលលោកនិពន្ធ ។

យ៉ាងណាក៏ដោយបទចម្រៀង ” You never know ” ត្រូវបានក្មួយអ្នកស្រី ពាន់ ភួងបុប្ផាលោក ម៉ានិត ចាត់ទុកថា គឺជាបទពិសោធន៍ដ៏ល្អក្នុងអាជីពជាអ្នកនិពន្ធបទភ្លេងរបស់លោក ៕