ខេមរៈ ស្រីពៅ ឈានដល់ដំណាក់កាលវះកាត់ដ៏គ្រោះថ្នាក់ឆាប់ៗនេះ

ក្រោយញាំញីដោយសារជម្ងឺប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពេលនេះតារាចម្រៀងស្រីសម្បុរស្រអែម ខេមរៈ ស្រីពៅ បានឈានដល់ដំណាក់កាលដ៏គ្រោះថ្នាក់មួយ គឺត្រូវធ្វើការវះកាត់ដោយចៀសមិនរួច ។

តាមរយៈសារជូនពរទៅដល់ប្អូនស្រីបង្កើតកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា ប្អូនស្រីរបស់ខ្លួនគ្រោងធ្វើការវះកាត់ដ៏គ្រោះថ្នាក់មួយនៅពេលខាងមុខនេះ ។ ក្នុងនាមជាបងប្រុសម្នាក់ សូមជូនពរប្អូនស្រីឱ្យឆ្លងផុតពេលវេលាដ៏លំបាកនេះ ។

ជាមួយនឹងការរ៉ាយរ៉ាប់ពីការលំបាក ក៏ដូចជាការបង្ហាញឱ្យឃើញនូវក្តីអាណិតអាសូរព្រួយបារម្មណ៍ពីប្អូនស្រីខ្លួនលោក ខេមរៈ សិរីមន្ត បានធ្វើការអំពាវនាវទៅដល់បងប្អូនដែលស្រលាញ់និងគាំទ្រ ខេមរៈ ស្រីពៅ ចូលរួមជូនពរនាងឱ្យឆ្លងផុតគ្រោះថ្នាក់នេះផង ដើម្បីអោយនាងមានសុខភាពល្អមកបំពេញការងារសិល្បៈវិញព្រោះជាច្រើនឆ្នាំមកនេះ ប្អូនស្រី ដ៏កំសត់ម្នាក់នេះមិនដែលចង់ឃើញអ្នកគាំទ្រគាត់ពិបាកចិត្តព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយ គាត់ចង់ឃើញអ្នកគាំទ្ររីករាយគ្រប់ពេលវេលា ៕