រញ្ជួយដីនៅឥណ្ឌូនេស៊ីសម្លាប់មនុស្សរាប់រយនាក់

មនុស្សជាង៣៨០នាក់ត្រូវបានអះអាង ថា ស្លាប់បន្ទាប់ពីមានរលកយក្ស ស៊ូណាមិមួយដែលបង្កឡើងដោយការ

រញ្ជួយដីកម្រិត៧.៥រ៉ិចទ័រដែលបានវាយប្រហារទីក្រុងមួយរបស់ប្រទេសឥណ្ឌូនេ ស៊ីកាលពីថ្ងៃសុក្រ។

រលកកម្ពស់រហូតដល់ទៅ៣ម៉ែត្របាវាយ ប្រហារទីក្រុង Palu លើកោះ Sulawesi ។


ការរញ្ជួយដីដ៏ខ្លាំងបានបន្តរញ្ជួយដល់ថ្ងៃសៅរ៍នេះ។ ផ្ទះរាប់ពាន់ខ្នងបានដួលរលំរួមជាមួយមន្ទីរពេទ្យ សណ្ឋាគារនិងមជ្ឈមណ្ឌលផ្សារទំនើបផងដែរ។
ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ីបាននិយាយថា មនុស្សយ៉ាងតិច៣៨៤ នាក់ត្រូវបានសម្លាប់និងជាង៣៥០នាក់ រងរបួស៕

វណ្ណវណ្ណ