Sergio Busquets បន្តកុងត្រាជាមួយ Barcelona រហូតដល់ឆ្នាំ ២០២៣

កីឡាករ Sergio Busquets បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លិបអ្នកមានបុណ្យ Barcelona ដែលនឹងធ្វើឲ្យគាត់បន្តលេងនៅក្លិបនេះរហូតដល់ឆ្នាំ២០២៣។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្តកិច្ចសន្យាដែលមានស្រាប់របស់គាត់រយៈពេល២ឆ្នាំបន្ថែមទៀតខណៈពេលដែលគាត់បង្កើនលក្ខខណ្ឌផ្តាច់កិច្ចសន្យាពី១៧៨លានផោន ទៅដល់៤៤៥លានផោន។

Busquets គឺជាកីឡាករចុងក្រោយបំផុតដែលសម្រេចអនាគតរបស់គាត់នៅជាមួយកាន់ក្លិប Barcelona បន្ទាប់ពីការបន្តកុងត្រាថ្មីរបស់កីឡាករ Lionel Messi, Sergi Roberto, Marc Andre-ter Stegen និង Samuel Umtiti ។

កិច្ចសន្យាចុងក្រោយនេះមានន័យថា កីឡាករ Busquets នឹងបន្តលេងនៅទឹកដី Camp Nou រហូតដល់គាត់ចូលនិវត្តន៍ខណៈដែលគាត់នឹងមានអាយុ៣៥ឆ្នាំនៅពេលវាផុតកំណត់៕