មនុស្ស៥នាក់ បានស្លាប់ដោយសារការបាក់អគារនៅរដ្ឋធានីរបស់ប្រទេសឥណ្ឌា

ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងតិចប្រាំនាក់ដោយក្នុងនោះមានកុមារ៤នាក់ ផងដែរ គឺត្រូវបានសម្លាប់និង៧នាក់ ផ្សេងទៀតរងរបួស ដោយសារ​ការដួលរលំអគារលំនៅដ្ឋានមួយក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍។

គ្រោះថ្នាក់នេះ បានកើតឡើងនៅតំបន់ Ashok Vihar ភាគខាងលិចទីក្រុង Delhi។

មន្ត្រីប៉ូលិសម្នាក់បាននិយាយថា អគារលំនៅដ្ឋានកម្ពស់បីជាន់មួយនេះ បានបាក់នៅពេលព្រឹក ខណៈដែលសាកសពកុមារចំនួនពីរនាក់ ត្រូវបានគេទាញចេញគំនរបាក់បែកភ្លាមៗបន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ។ សាកសពបីនាក់ទៀតត្រូវបានគេរកឃើញនៅពេលក្រោយ។

មន្ត្រីរូបនេះបាននិយាយទៀតថា “មនុស្ស៧នាក់ដែលត្រូវបានជួយសង្គ្រោះទាំងនៅរស់គឺបានរបួសហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ”។

ការដួលរលំអគារគឺជារឿងធម្មតានៅប្រទេសឥណ្ឌាជាពិសេសក្នុងរដូវមូសុង។ ការសាងសង់សំណង់មិនល្អជាញឹកញាប់ត្រូវបានស្តីបន្ទោសចំពោះឧប្បត្តិហេតុបែបនេះ៕