លី ម៉ារីណា ធ្វើខួបកំណើតកូនដោយមិនមានវត្តមានស្វាមី…!

យប់មិញ​នេះ នៅ​ភោជនីយដ្ឋាន វី​ហ្វ្រែ​ន បឹងត្របែក មហាជន​បានឃើញ​តារា​សិល្បៈ​បាន​ចូលរួម​យ៉ាង​កុះករ​ដើម្បី​អបអរ​ពិធីជប់លៀង​ខួបកំណើត​កូនប្រុស​របស់​តារា​សម្ដែង​ជើងចាស់ សាច់​សខ្ចី លី ម៉ា​រី​ណា គម្រប់​អាយុ​4​ខួប​។

បន្ទាប់ពី​រសាត់​ខ្លួន​វិល​ចូល​ស​ង្វៀង​សិល្បៈ​សម្ដែង​វិញ លី ម៉ា​រី​ណា បាន​ប្រឡូក​យ៉ាង​ពេញទំហឹង ដោយបាន​ចូលរួម​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ភាគ​ល្បីៗ​មួយចំនួន ដូចជា​រឿង រាជិនី​ភូមិគ្រឹះ រឿង​កូន​ពស់​កេងកង របស់​ទូរទស្សន៍​ហង្ស​មាស ដែល​គ្រោង​និង​ចាក់ផ្សាយ​ក្នុង​ដំណាច់ឆ្នាំ​2018​នេះហើយ​។ ​ថ្មីៗ​នេះ គេ​ក៏​ឃើញ​នាង​រំលេច​វត្តមាន​របស់ខ្លួន​ក្នុង​រឿង​ភាគ​ថ្មី​មួយទៀត​របស់​ទូរទស្សន៍​បា​យ័ន្ត​ផងដែរ គឺ​រឿង​ភ្លើង​។

​ជាក់ស្ដែង​កាលពី​យប់មិញ​នេះ នា​រាត្រី​ថ្ងៃ​24 ខែកញ្ញា នាង​បាន​ប្រារព្វ​ពី​ធី​ជប់លៀង​ដើម្បី​អបអរ​ខួបកំណើត​កូនប្រុស​របស់​នាង គម្រប់​អាយុ 4​ឆ្នាំ​ផងដែរ​។ នាង​បាន​អញ្ជើញ​តារា​សិល្បៈ​ល្បីៗ​ជាច្រើនរូប​ចូលរួម​ពិសារ​អាហារ និង​រាំលេង​យ៉ាង​សប្បាយ​អឺងកង​។ តែ​អ្វីដែល​ប្លែក​នោះ មិត្ត​ភ​ក្កិ​សិល្បៈ​របស់​នាង បានកើត​ចម្ងល់ ហើយ​សួរនាំ​ថា ឯណា​ស្វាមី​របស់​នាង ម៉េច​មិនឃើញ​មក​ចូលរួម​អីចឹង​? នាង​បាន​ពោល​ប្រាប់ថា ការពិត​ស្វាមី​នាង ពិតជា​ចង់​ចូលរួម​ណាស់ តែ​ខណៈ​ពេលនេះ ស្វាមី​នាង​បាន​ឡើងទៅ​សហរដ្ឋអាមេរិក​បានជា​ង​2​ខែ​មកហើយ ដើម្បី​នាំចូល​គ្រឿង​បរិក្ខា​ដែលជា​របរ​រកស៊ី​រប​ស់​ប្ដី​ប្រព​ន្ឋ​នាង​! ​ស្ទើរ​ជា​រៀងរាល់ឆ្នាំ លី ម៉ា​រី​ណា មិនដែល​រំលង​ការធ្វើ​ខួបកំនើត​ឲ្យ​កូន​របស់​នាង​ឡើយ​។

​គួរ​បញ្ជាក់ថា លី ម៉ា​រី​ណា ជា​តារា​សម្ដែង​ល្បីឈ្មោះ​ជើងចាស់ គួរសម​ក្នុង​អាជីព​សិល្បៈ ហើយ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ខ្លួន ដែលជា​អនិកជន​នៅ​សហរដ្ឋអាមេរិក​បានជា​ង​6​ឆ្នាំ​ហើយ តែ​នាង​មិន​ដាច់ចិត្ត​ទៅ​រស់នៅ​ទីនោះ​តាម​ស្វាមី​ឡើយ ​។ នាង​សុខចិត្ត​ឲ្យ​ស្វាមី​ឡើង​ចុះៗ ម​លេង​កូន និង​នាង ជាមួយនឹង​របរ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​វិញ ៕​