Sexyកប់! ប៉ាច គីមមួយ លេងស្ទីលមិនចាញ់អឺរ៉ុប!

កាលពីយប់មិញនេះ ផេកផ្លូវការរបស់ផលិតកម្ម We-Production ដែលជាសាខារបស់ផលិតកម្មហង្សមាស បានបង្ហោះវីដេអូចម្រៀងផ្លូវការមួយបទ យ៉ាងថ្មីសន្លាង របស់តារាចម្រៀងវ័យក្មេងកូនកាត់ ប៉ាច គីមមួយ!


នៅក្នុងរូបភាពវីដេអូបទចម្រៀងថ្មីនេះ គេឃើញតារាចម្រៀងប៉ាច គីមមួយ លេងខ្លួនsexy ប្លែកភ្នែក ដែលពីមុនមកមហាជនមិនដែលឃើញឡើយ។ ក្នុងឈុតនីមួយៗ ប៉ាច់ គីមមួយតុបតែងខ្លួនយ៉ាងស្រស់ឆើតឆាយ បែបកូរ៉េ និងអាគាំង ហើយលេងទឹកមុខស៊ិចស៊ីកប់តែម្ដង! ។


លើសពីអ្វីដែលនាងរំលេចភាពស៊ិចស៊ីនេះ គីមមួយត្រូវបានអ្នកដឹកនាំសម្ដែងឲ្យចាប់គូ ជាមួយតារាប្រុសវ័យក្មេង ឈ្មោះ ប៊ុនម៉ា តូយ៉ា ដែលគ្រប់គ្នាស្គាល់ថា ជាតារាវ័យក្មេង និងកំពុងមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម tik tok ផងដែរ។ មានការលើកឡើងថា តើការរ៉េបនោះ ជាសំឡេងរបស់កំលោះតូយ៉ា ឬយ៉ាងណា?

ប៉ុន្តែបើយោងតាមផេករបស់ផលិតកម្ម វីប្រូដាក់សិន បានសរសេរលម្អិតថា នោះគឺជាការបកស្រាយរបស់អ្នកចម្រៀង ប៉ាចគីមមួយ និងអ្នកធ្វើភ្លេងoriginal វ័យក្មេងឈ្មោះ តូនីវីនស៊ុន ឯណោះទេ គ្រាន់តែនៅក្នុងវីដេអូបទចម្រៀងផ្លូវការនោះ អ្នកដឹកនាំសម្ដែងចង់ឲ្យប្លែកភ្នែកពីសព្វមួយដង ដោយយកតារាសម្ដែងតូយ៉ា មកសម្ដែងជាមួយ ហើយឲ្យច្រៀងមាត់ត្រាប់តាមធ្វើកាយវិការតែប៉ុណ្ណោះ!
សូមទស្សនារូបភាពផ្លូវការនេះដូចខាងក្រោម ៖