តិចមើលអត់ស្គាល់ថាជាអ្នកណា! ទេព បូព្រឹក្ស ទេតើ!

កញ្ញា ទេព បូ​ព្រឹក្ស បាន​វិវត្តន៍​ខ្លួន​យ៉ាង​លឿន ក្រោយ​ចាប់​ដៃគូ ជាមួយ​គូស្នេហ៍​ដែលជា​តារាចម្រៀង រ៉េ​ប ជី ដេវីដ ​រួចមក​។ ទេព បូ​ព្រឹក្ស បាន​ព្យាយាម ទៅ​កែកុន​មុខ ម្ដង​ជា​ពីរដង ហើយ​មិន​ខ្លាច​មុខកាំបិត​របស់​គ្រូពេទ្យ​កែស​ម្ភ​ស្ស​ឡើយ​។ នាង​បាន​កែទម្រង់​មុខ រាប់​លើក​មកហើយ មិន​ថា​ខ្ទង់ច្រមុះ ចង្កា កាត់​ថ្គាម បបូរមាត់ ដើម្បី​ឲ្យ​បាន​មុខ​ប្លែក មើលទៅ​ដូច​កូនកាត់​។

ថ្វីបើ​ការកែ​កុន​រូប​សម្រស់រ​បស់​នាង​បាន​ជោគជ័យ​បែបនេះ​ក្ដី ក៏ ទេព បូ​ព្រឹក្ស មិន​ចោល​ស្ទីល​ការតុបតែង​ខ្លួន​បែប​ស៊ិ​ច​ស៊ី និង​ការលេង​ម៉ូដ​ខោអាវ​ប្លែកៗ ផងដែរ​។ ​អ្នកគាំទ្រ​របស់​នាង ហាក់​សឹង​មិន​ជឿថា រូបថត​នេះ​គឺ​ទេព បូ​ព្រឹក្ស ឡើយ ប្រសិនបើ​មិនមាន​ការណែនាំ​ឈ្មោះ​នោះ​! គ្រប់គ្នា​បើកភ្នែក​ធំៗ ហើយ​លាន់មាត់​សរសើរ​ថា ទេព បូ​ព្រឹក្ស ពិតជា​ពូកែ​តុបតែង​ខ្លួន និង​ប៉ិនប្រសប់​ជាមួយនឹង​អ្វី​ដែលជា​ទេពកោសល្យ​របស់​នាង​ក្នុងការ​រាំច្រៀង​ផងដែរ​។

​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ ទេព បូ​ព្រឹក្ស ហាក់​ជួប​រឿង​ស៊យ​ផ្ទួនៗ​ជា​បន្តបន្ទាប់ នាំ​ឲ្យ​នាង​កើតការ​ក្ដៅក្រហាយ ក្រោយពេល​មាន​មនុស្ស​មួយចំនួន​ពោល​ដៀល​អ្នករាំ​របស់ខ្លួន អស់ពី​នោះមក នាង​ត្រូវបាន​មហាជន​ស្រែកជេរ​រឿង​បង្ហោះ​រូប​អង្គុយ​ហូបបាយ​ជាមួយ​គូស្នេហ៍ ជី ដេវីដ ដោយ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ឃើញតែ​អាវទ្រនាប់ ហើយ​បន្ទាប់ពី​នោះមក​ថ្មីៗ​នេះ រឿង​កាន់តែ​ក្ដៅ​ថែមទៀត គឺ​នាង​ត្រូ​គឺ​នាង​ត្រូវបាន​ផេ​កមួយ​យកទៅ Troll រូបថត​នាង ដែល​ស្លៀកពាក់​ជា​នារី​របាំ​បុរាណ ហើយ​យកទៅ​ផ្ទឹម​ជាមួយ​រូបថត​នារី​របាំ​ដ៏​ទៃ ដោយមាន​ការលើកឡើង​ថ្នាំងថ្នាក់​គ្នា​ជាច្រើន ក្នុង​បណ្ដាញ​សង្គម​។

​បើទោះជា​ជួប​រឿង​បែបនេះ​ក្ដី បូ​ព្រឹក្ស នៅតែ​បន្ត​ជំហរ​រឹងមាំ ដោយ​មិន​ចុះចាញ់​ងាយៗ​ឡើយ នាង​ហ៊ាន​ចេញមុខ​តាំង​ប្រឈម​បញ្ហា គ្រប់​បញ្ហា គ្រប់​សកម្មភាព ហើយ​ថែមទាំង​មិន​ភ្លេច​ជាមួយ​ការតុបតែង​ខ្លួន​សាហាវៗ​បែប​តារា​បរទេស​នោះឡើយ ៕​