ឆុំ វត្តី សំញែងរូបថតPre-wedding អួតមហាជន!

តារាសម្ដែងស្រីវ័យក្មេង ដែលមានកេរ្តិ៍ឈ្មោះហក់ឡើងខ្លាំងនៅឆ្នាំ2018នេះ គឺកញ្ញាឆុំ វត្តី។ តារាសម្ដែងដែលមានប្រភពមកពីអ្នកបង្ហាញម៉ូតរូបនេះ បានក្រសោបកិត្តិនាមក្នុងជួរអ្នកសិល្បៈផ្នែកសម្ដែង និងបង្ហាញម៉ូដ

ហើយឡើងឋានៈជាតួឯកស្រឺតៗ ស្របពេលដែលអ្នកដឹកនាំរឿងជើងចាស់ លោកម៉ៅ អាយុទ្ឋ បានជ្រើសនាងឲ្យធ្វើជាតួឯកក្នុងភាពយន្តខ្នាតធំរឿង ហ្លួងព្រះស្ដេចកន កន្លងមក។


ថ្វីបើប្រជាប្រិយភាពកាន់តែទទួលបានជោគជ័យ រូបសម្រស់ក៏កាន់តែស្រស់សោភា កញ្ញាឆុំ វត្តី ក៏មានបុរសមិនតិចអ្នកឡើយតាមសុំស្នេហ៍។ តែអ្វីដែលធ្វើឲ្យទស្សនិកជនកាន់តែកើតសរសើរ និងពោលមិនដាច់ពីមាត់នោះ គឺវត្តី ក្លាហាន មិនចេះលាក់លាមគូស្នេហ៍ ហើយហ៊ានផុសជាសាធារណៈសំញែងគេឯងទាំងមិត្តក្នុងសិល្បៈ និងមហាជនទូទៅ។


ទើបតែប្រកាស និងបង្ហាញមុខគូស្នេហ៍វគូស្នេហ៍វ័យក្មេងរបស់នាងមិនទាន់បានមួយខែស្រួលបួលផង ឆុំ វត្តី និងម្ចាស់ចិត្ត បានដឹកដៃគ្នាទៅថតរូប Pre-wedding បាត៎ទៅហើយ។ នេះជាសញ្ញាណមួយបញ្ជាក់ថា ឆុំ វត្តី អាចនឹងមានដំណឹងល្អឆាប់ៗជាក់ជាមិនខានឡើយ ព្រោះលារថតរូបpre-wedding នេះជាទូទៅគេមិនដែលថតទុកយូរឡើយ។


Gntimes មិនទាន់ទទួលបានការបកស្រាយ និងបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់នូវពេលាថ្ងៃចូលរោងជ័យពីឆុំ វត្តីបាននៅឡើយ ខណៈដែលពេលនេះនាងកំពុងតែជាបតភារកិច្ចថតរឿងថ្មីឲ្យទូរទស្សន៍បាយ័ននៅឯខេត្តសៀមរាប។
ទស្សនារូបថត pre-wedding របស់ឆុំ វត្តី និងអនាគតគូស្នេហ៍របស់នាងបន្តិចមើលថាសមគ្នាយ៉ាងណា?