Modric ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA

កីឡាករ Luka Modric បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ក្រោយពីផ្តួលគូប្រជែងដ៏ខ្លាំងក្លាគឺកីឡាករ Cristiano Ronaldo និង Mohamed Salah ។

អតីតខ្សែបម្រើស្លាបរបស់ក្លិបមាន់ខ្នាយមាស Tottenham រូបនេះបានឈ្នះពានរង្វាន់នេះដោយសារតែរូបគេបាននាំក្រុមជម្រើសជាតិក្រូអាតឲ្យឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពានរង្វាន់ពិភពលោកនិងជួយក្លិបអធិរាជស Real Madrid ឈ្នះជើងឯក Champions League។

ការទទួលជ័យជម្នះរបស់ Modric បានបំបែកជ័យជម្នះរបស់កីឡាករ Lionel Messi និង Ronaldo ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះហើយបន្ទាប់ពីកីឡាកររូបនេះ ទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ពានរង្វាន់នៅរុស្ស៊ីឆ្នាំ២០១៨និង UEFA Player of the Year កាលពីខែមុន។

ចំណែកគ្រូបង្វឹកដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកជាមួយប្រទេសបារាំងគឺលោក Didier Deschamps បានឈ្នះពានរង្វាន់គ្រូបង្វឹកប្រចាំឆ្នាំ៕