Juventus ត្រៀមសំណើទិញ Leroy Sane

ក្រុមម្ចាស់ជើងឯកអ៊ីតាលី សេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើវិធីសាស្រ្តទិញយកខ្សែបម្រើស្លាបរបស់ក្រុមមេឃខៀវ Manchester City គឺ Leroy Sane ។

Sane បានក្លាយជាកូនសោមួយដ៏សំខាន់ជួយក្រុមឲ្យឈ្នះជើងឯកកាលពីរដូវកាលមុនហើយទម្រង់លេងរបស់ខ្លួនបានធ្វើឲ្យរូបគេជាប់ឈ្មោះជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំរបស់ PFA ។

ទោះបីជាយ៉ាងណាក៏ដោយ ការដេញថ្លៃទិញ Sane មិនត្រូវបានគេរំពឹងទុកទេរហូតដល់រដូវក្តៅខាងមុខឯណោះដោយសារ Juventus ត្រូវតែគោរពតាមច្បាប់ហិរញ្ញវត្ថុបន្ទាប់ពីចំណាយទឹកប្រាក់១០០លានផោនទិញកីឡាករ Cristiano Ronaldo ក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា កីឡាករវ័យ២២ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន២៤គ្រាប់ក្នុងការបង្ហាញខ្លួន៩៣ប្រកួតឲ្យក្លិបចាប់តាំងពីឆ្នាំ២០១៦មក៕