វេទិការសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា មនុស្សគ្រប់រូបអាចរៀនពីគោលនយោបាយបច្ចេកវិទ្យារបស់ប្រទេសចិន

ប្រទេសចិន៖ វេទិកាសេដ្ឋកិច្ចពិភពលោកកំពុងសម្លឹងមើលទៅប្រទេសចិនសម្រាប់គោលគំនិតស្តីពីរបៀបដែលរដ្ឋាភិបាលអាចគ្រប់គ្រងបានត្រឹមត្រូវនៃរយៈបច្ចេកវិទ្យានាពេលអនាគត។


អង្គការ ដែលរៀបចំសន្និសិទប្រចាំឆ្នាំរបស់អ្នកដឹកនាំពិភពលោកនៅក្នុងទីក្រុងដាវ៉ូសប្រទេសស្វីស បានប្រកាសកាលពីថ្ងៃពុធ ថា ខ្លួននឹងចាប់ផ្តើមមជ្ឈមណ្ឌលក្នុងទីក្រុងប៉េកាំង សម្រាប់មន្រ្តីរដ្ឋាភិបាល អ្នកជំនួញ និងអ្នកសិក្សាដើម្បីបង្ហាញពីគោលនយោបាយនាពេលអនាគតស្តីពីការវិវត្តន៍របស់បច្ចេកវិទ្យាជាដើម។

នៅក្រុមប្រទេសកុម្មុយនិស្ត នឹងកត់សម្គាល់ទីតាំងទី 3 ដែលជាមជ្ឈមណ្ឌលសម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន បានបើកនៅក្នុង ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងខែមីនាឆ្នាំ 2017 ។ មជ្ឈមណ្ឌលនេះក៏មានទីតាំងមួយនៅតូក្យូដែលបានបើកដំណើរការកាលពីខែកក្កដា ហើយមួយទៀតគ្រោងនឹងបើកនៅទីក្រុងបុមបៃ (ប្រទេសឥណ្ឌា) ក្នុងខែតុលា។ ដោយផ្តោតលើចំណុចសំខាន់រួមមាន បណ្តាញភ្ជាប់នៃអ៊ិនធឺណិត, អ៊ិនធឺណិតនៃបច្ចេកវិទ្យា និងទ្រឹស្តីនៃកាអភិវឌ្ឍកុំព្យូទ័រ។

លោក Murat Sonmez ប្រធានមជ្ឈមណ្ឌលសម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួនបានថ្លែងក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ CNBC ថា: «យើងមិនអាចប្រើប្រាស់ម៉ូដែលសតវត្សទី 20 សម្រាប់បច្ចេកវិទ្យាសតវត្សរ៍ទី 21 បានទេ»។

លោកបានអោយដឹងថា “យើងមានរបស់ជាច្រើនដែលត្រូវរៀនពីប្រទេសចិនផងដែរ ។ “ប្រទេសចិនតំណាងឱ្យឱកាសដ៏ធំមួយសម្រាប់ពិភពលោក ដើម្បីដឹងថានឹងមានអ្វីកើតឡើងក្នុងវិស័យតិចណូឡូជី” ។

ខណៈពេលដែលប្រទេសចិនគឺជាប្រទេសដែលគ្រប់គ្រងរដ្ឋច្រើនជាងគេនៅក្នុងពិភពលោក ដូច្នេះរដ្ឋាភិបាលជាតិបានអនុញ្ញាតិឱ្យ វិស័យមួយចំនួនដូចជាក្រុមហ៊ុនអ៊ីនធឺណិតមានការរីកអភិវឌ្ឍឥតឈប់ឈរ។ លើសពីនេះទៀតក្រោមគម្រោង “Made in China 2025” អាជ្ញាធរចិនកំពុងវិនិយោគយ៉ាងខ្លាំងក្នុងការដេញថ្លៃទៅលើ បច្ចេកវិទ្យាដូចជាការវិវត្តរបស់តិចណូឡូជី ដើម្បីក្លាយទៅជាប្រទេសមួយដែលឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាទំនើប។

បញ្ជីឈ្មោះអ្នកដែលនឹងចូលរួមនៅក្នុងមជ្ឈមណ្ឌលប៉េកាំងនេះមិនទាន់មាននៅឡើយទេ ពីព្រោះក្រុមនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការដំណើរការ។ ដោយឡែកក្រុមហ៊ុនចិនពីរបានចូលរួមជាមួយមជ្ឈមណ្ឌលសាន់ហ្វ្រាន់ស៊ីស្កូក្នុងមជ្ឈមណ្ឌលទូរគមនាគមន៍ Huawei និងក្រុមហ៊ុនផលិតយន្តហោះ ( Drone) ប្រភេទ DJI ។

លោក Sonmez សង្ឃឹមថាមជ្ឈមណ្ឌលនេះ អាចបំពេញកម្មវិធីសាកល្បងជាច្រើនក្នុងរយៈពេល 18 ខែដើម្បីជួយបង្កើតគោលការណ៍ណែនាំសម្រាប់គោលនយោបាយបច្ចេកវិទ្យានាពេលអនាគត ដូចជាទិន្នន័យឯកជន, ការទទួលខុសត្រូវសម្រាប់សកម្មភាពបង្កើតក្បួនដោះស្រាយនិងលំហូរទិន្នន័យឆ្លងកាត់ពីកន្លែងផ្សេងៗ។

លោកបានបានបន្តទៀតថា “សក្តានុពលនៅតែមានប្រសិនបើយើងមានគោលការណ៍បទបញ្ជាមិនបទបែនតាមការលៈទេសៈ បើនៅតែបទបែន ការវិនិយោគទាំងអស់នេះនឹងមិនទទួលបានលទ្ធផលដែលពេញចិត្តឡើយ” ៕