UEFA ស៊ើបអង្កេត Juventus ជុំវិញការទិញកីឡាករ Cristiano Ronaldo

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus នឹងត្រូវស៊ើបអង្កេតដើម្បី​កំណត់ថាតើពួកគេបានរំលោភលើបទបញ្ញត្តិហិរញ្ញវត្ថុ Fair Play ដែរឬក៏អត់បន្ទាប់ពីបានចុះហ​ត្ថលេខាទិញកីឡាករ Cristiano Ronaldo មកពីក្លិបអធិរាជស Real Madrid ក្នុងតម្លៃ៩៩លានផោ​ន។

ក្លិបសេះបង្កង់បានចំណាយទឹកប្រាក់ចំនួន២១៧លានផោនលើការទិញកីឡាករនានាក្នុងទីផ្សារដោះដូរកីឡាករនារដូវកាលក្តៅនេះដោយរួមទាំងទិញកីឡាករ Douglas Costa និងកីឡាករ Joao Cancelo ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមកាសែត Calcio Mercato របស់ប្រទេសអ៊ីតាលីបានចុះ​ផ្សាយថា ការចុះហត្ថលេខាទិញម្ចាស់ជ័យលាភីពានរង្វាន់ Ballon d’Or ៥សម័យរូបនេះគឺជាចំ​ណុចទាក់ទាញចំណាប់អារម្មណ៍របស់ Uefa ដែលនឹងពិនិត្យមើលថាតើការចំណាយរបស់ពួក​គេស្របជាមួយប្រាក់ចំណូលដែលពួកគេទទួលបាននៅក្នុងរដូវកាល២០១៧-២០១៨ដែរឬអត់​៕