David de Gea ៖ Man Utd អាចឈ្នះពាន Champions League

អ្នកចាំទី David de Gea របស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា ក្រុមរបស់​គាត់មានសមត្ថភាពឈ្នះពាន Champions League នៅរដូវកាលនេះ។


ក្រុមបិសាចក្រហមបានធ្លាក់ចេញក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីរដូវកាលមុននិងមិនបានឆ្លងផុតវគ្គ១ភាគ៤ ផ្តាច់ព្រ័ត្រទេចាប់តាំងពីរដូវកាល២០១០-២០១១មកដែលជាឆ្នាំ De Gea ចូល​រួមជាមួយក្លឹប។


Man Utd នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅលើទីលានសិប្បនិម្មិតរបស់ក្រុម Young Boys រប​ស់ស្វីសនៅរាត្រីនេះហើយ De Gea រំពឹងថា នឹងមានការចាប់ផ្តើមដ៏លំបាកក្នុងការប្រកួតក្នុងពូ​លនេះ។
អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់អ្នកយកព័ត៌មានថា “ពិតណាស់ យើងចង់ធ្វើឲ្យប្រសើរឡើងក្នុងក្របខណ្ឌ Champions League ។ វាជាការប្រកួតប្រជែងដ៏ពិសេសមួយ អស់រយៈ​ពេលវេលាជាយូរមកហើយដែល Manchester United មិនឈ្នះពាននេះ ដូច្នេះយើងត្រៀមរួចរា​ល់ដើម្បីធ្វើវា”។
គួរបញ្ជាក់ថា ក្រុមបិសាចក្រហមក៏ត្រូវជួបជាមួយក្រុម Juventus និង Valencia ផងដែរក្នុងពូល H នៃក្របខណ្ឌ Champions League ៕