ទីបំផុត Ronaldo រកគ្រាប់បាល់ឲ្យ Juventus បានហើយ

នៅទី​បំផុត​កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ​អាចរកគ្រាប់បាល់ឲ្យក្លិបសេះបង្កង់​ Juventus បានហើយ បន្ទាប់ពីសុតចូលក្លិប Sassuolo បាន២គ្រាប់ម្នាក់ឯងក្នុងការប្រកួតក្របខណ្ឌ Serie A សប្ដាហ៍​ទី​៤​ជួយឲ្យក្រុមរបស់ខ្លួនឈ្នះក្នុងលទ្ធផល២ទល់នឹង១។

​៣​ប្រកួតមុន​ Ronaldo មិន​អាច​​រក​គ្រាប់​​បានឡើយដែលជាហេតុនាំឲ្យមានការរិះគន់យ៉ាងខ្លាំង​លើ​ទម្រង់​លេង​របស់ខ្លួនប៉ុន្តែអ្នក​ចាត់​ការ​ទូទៅក្លិប​ Juventus លោក​​ Allegri ​ ចេញ​មក​អះអាង​ថា ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​នឹង​រក​គ្រាប់​បាន​នៅ​សប្ដាហ៍​នេះ​ហើយជា​លទ្ធផល​ពិតជាដូច​ការ​លើក​ឡើង​របស់គាត់​មែន​។​

គួរបញ្ជាក់ថា Ronaldo រកគ្រាប់បាល់ទីមួយរបស់ខ្លួននៅនាទីទី៥០និងគ្រាប់បាល់ទីពីរនៅនាទីទី៦៥៕