បុរសម្នាក់ បានសម្រេចចិត្តចង ក សម្លាប់ខ្លួន ព្រោះតែជំពាក់បំណុលគេច្រើន ហើយមានជំងឺប្រចាំកាយ

ព្រៃវែង៖ បុរសចំណាស់ម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិត ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅលើដើមខ្វិតក្រោយផ្ទះរបស់ខ្លួន ព្រោះតែជំពាក់បំណុលគេច្រើនពេក ហើយខ្លួនថែមទាំងមានជំងឺរ៉ាំរ៉ៃ ព្យាបាលពុំជា ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង ៣០ នាទី ព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ នេះ ស្ថិតចំណុចដើមខ្វិតក្រោយផ្ទះសព ឈ្មោះ ឡុង សឹម ភេទប្រុស អាយុ ៦២ ឆ្នាំ រស់នៅភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។ តាមការឱ្យដឹងពីស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា ប្ដីរបស់ខ្លួនមានជំងឺទឹកនោមផ្អែម និងជំងឺរបេងធ្ងន់ធ្ងរ ទៅពេទ្យព្យាបាលមិនជា និងបានជំពាក់លុយគេច្រើនគ្មានលុយយកទៅមើលជំងឺ ប្ដីរបស់ខ្លួនចេះតែនិយាយថា ចង់ទៅចងកសម្លាប់ខ្លួន លុះដល់ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ ខ្លួនភ្ញាក់ពីដេកបាត់ប្ដីមិនឃើញក៏ដើររក ទើបប្រទះឃើញប្ដីរបស់ខ្លួនចងកនឹងមែកដើមខ្វិតខាងក្រោយផ្ទះស្លាប់បាត់ហើយ ។ ក្រោយសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចបានបញ្ជាក់ថា សពបុរសខាងលើ ពិតជាបានចងកសម្លាប់ខ្លួនពិតប្រកដមែន ។បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សំរាម និងកាកសំណល់ប្លាស្ទិចនៅតាមសាលារៀន ទីសាធារណៈ និងតាមបណ្តាព្រែកមួយចំនួន ត្រូវបានអាជ្ញាធរស្រុកស្អាងប្រើគ្រឿងចក្របោសសម្អាត

ឃាត់ខ្លួនក្រុមក្មេងទំនើងគប់កញ្ចក់រថយន្ត ធ្វើឱ្យមនុស្សរងរបួសជិត ២០ នាក់

ប្រើកម្លាំងចំរុះ ៦០ នាក់ ចុះប្រតិបត្តិការដកហូតដីតំបន់ព្រៃអង់តែនទំហំ៣៥០ហិកតា ជាសម្បត្តិរដ្ឋវិញ បន្ទាប់ពីជនល្មើស ហ៊ុំព័ទ្ធធ្វើកម្មសិទ្ធិ

ព្រៃកោងកាងដែលដុះតាមឆ្នេរសមុទ្រក្នុងឃុំជ្រោយប្រោះត្រូវបានគេកាត់បំផ្លាញ និងចាក់បំពេញអាចម៍ដីយកធ្វើជាកម្មសិទ្ធិដោយអាជ្ញាធរឃុំឆ្លើយថា មិនដឹង!

ជនសង្ស័យបទល្មើសឧក្រិដ្ឋម្នាក់ ត្រូវបាននគរបាលខេត្តព្រៃវែងសហការជាមួយនគរបាលវៀតណាមឃាត់ខ្លួនបាន

នគរបាលខេត្ដព្រៃវែង កំណត់មុខសញ្ញាឃាត់ខ្លួនក្រុមក្មេងទំនើងបង្កអសន្តិសុខ ជិតផ្សារ កអណ្តើក

បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជាលើកដងបំពង់ដែកបាញ់ចំណីសត្វមិនប្រុងប្រយ័ត្នប៉ះជាមួយខែ្សភ្លើង

ឃាត់ខ្លួនជនសង្ស័យ ៣ នាក់ក្លែងជាព្រះសង្ឃដើរបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តពានា នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

មានច្រើនទៀត

មន្ត្រីរដ្ឋាភិបាលរុស្ស៊ី ឈប់ប្រើប្រាស់ទូរស័ព្ទ iPhone

ម៉ូស្គូ៖ យោងតាមសារព័ត៌មាន Kommersant បានរាយការណ៍នៅថ្ងៃអង្គារ៍ ទី២១ ខែមិនា ឆ្នាំ២០២៣ថា សមាជិកនៃរដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានគេណែនាំឱ្យបោះបង់ឈប់ប្រើប្រាស់ទូរស័ព្ទដៃ iPhone ឲ្យបានទាំងអស់ត្រឹមចុងខែមីនា ឆ្នាំ២០២៣នេះ ។ ការណែនាំនេះ ត្រូវបានធ្វើឡើងដោយសារហានិភ័យនៃការធ្វើចារកម្មរបស់លោកខាងលិច តាមរយៈប្រព័ន្ធប្រតិបត្តិការអង្គចងចាំដែលបំពាក់នៅលើឈីបដំណើរការក្នុងទូរស័ព្ទ ស្មាតហ្វូនអាយហ្វូន ។ ប្រភពមួយបានប្រាប់កាសែត Kommersant ថា មន្ត្រីរុស្ស៊ី នឹងត្រូវ បោះចោល ដោយបង្វែរប្តូរឱ្យប្រើប្រាស់នូវទូរស័ព្ទដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android ឬប្រព័ន្ធប្រតិបត្តិការ Aurora របស់រុស្ស៊ី ជំនួសប្រព័ន្ធប្រតិបត្តិការ iOS ៕

លោក ហ្ស៊ី ជីនពីង ធ្វើដំណើរទស្សនកិច្ចផ្លូវការនៅរុស្ស៊ី

ចិន ចង់បង្កើនទំនាក់ទំនងកាន់តែរឹងមាំជាមួយរុស្ស៊ី

លោកពូទីន ធ្វើដំណើរទៅកាន់តំបន់គ្រីមៀរដោយផ្ទាល់ ដើម្បីអបអរពិធី

លោកពូទីន ធ្វើដំណើរទៅកាន់តំបន់គ្រីមៀរដោយផ្ទាល់ ដើម្បីអបអរពិធី

ចិន ប្រកាសសមយុទ្ធជើងទឹកជាមួយរុស្ស៊ី និងអ៉ីរ៉ង់

វិបត្តិសេដ្ឋកិច្ចស្រីលង្កាកាន់តែស៊ីជម្រៅ នៅពេលដែលថវិកាសង្គ្រោះរបស់ IMF លេចចេញ

អាមេរិក បណ្តុះបណ្តាល pilot អ៊ុយក្រែនឱ្យចេះប្រើប្រាស់យន្តហោះ F-16

អាមេរិក បណ្តុះបណ្តាល pilot អ៊ុយក្រែនឱ្យចេះប្រើប្រាស់យន្តហោះ F-16

មានច្រើនទៀត

តម្លៃទំនិញ និងអាហារ ក្នុងប្រទេសហូឡង់ បានកើនឡើងខណៈសេដ្ឋកិច្ចធ្លាក់ចុះ

អឺរ៉ុប៖ អំឡុងខែវិច្ឆិកា ឆ្នាំ២០២២ តម្លៃអាហារនៅក្នុងប្រទេសហូឡង់ បានកើនឡើង 15.7% ធៀបនឹងឆ្នាំមុន ។ នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថាន Statistics Netherlands (CBS) បានបង្ហាញឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ។យោងតាម CBS បានបញ្ជាក់ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ Consumer Price Index (CPI) ក្នុងប្រទេសហូឡង់បានកើនឡើង 9.9% នៅក្នុងខែវិច្ឆិកា ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ។ អ្នកជំនាញបានចង្អុលបង្ហាញថា តម្លៃនំបុ័ង, គ្រាប់ធញ្ញជាតិ, សាច់ និងផលិតផលទឹកដោះគោ បានកើនឡើងតម្លៃគួរឲ្យកត់សម្គាល់ ។ ពាក់ព័ន្ធនឹងរឿងនេះដែរ យោងតាមសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ផ្ទៀងផ្ទាត់របស់អឺរ៉ុប Harmonised Index of Consumer Prices (HICP) បានឲ្យដឹងផងដែរថា អំឡុងខែវិច្ឆិកា ឆ្នាំ២០២២ សេវាកម្ម និងទំនិញប្រើប្រាស់ក្នុងសហគមន៍អឺរ៉ុប គិតជាមធ្យមមានតម្លៃថ្លៃជាង 11.3% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2021 ៕

បីត្រីមាសក្នុងឆ្នាំនេះ ពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនបានបន្តកើនឡើងដល់ ១២៩ ពាន់លានដុល្លារ

តម្រូវការថាមពលកើនឡើងនៅអ៊ឺរ៉ុប ជំរុញឱ្យតម្លៃអ៊ុយរ៉ាញ៉ូមកើនឡើង

ការបង្កើនការប្រាក់នៅក្នុងធនាគារកណ្តាល នៃបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗលើពិភពលោក នឹងក្លាយជាឥទ្ធិពលនាំឲ្យមនុស្សជាតិធ្លាក់ចូលទៅក្នុងវិបត្ដិសេដ្ឋកិច្ចដ៏ជ្រៅ

តម្លៃថាមពលសកលបានកើនឡើងដោយសារតែលោកខាងលិច រួមគ្នាដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយវាក៏ជាចលករមួយជំរុញឱ្យប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូពីការលក់ថាមពលកាន់តែកើនឡើងផងដែរ

ចាប់ផ្តើមពីខែតុលា ឆ្នាំ២០២២ ការចំណាយលើការប្រើប្រាស់ថាមពលក្នុងបណ្តាគ្រួសារនិមួយៗ នៅចក្រភពអង់គ្លេស នឹងអាចត្រូវបានដំឡើងដល់ជាមធ្យមប្រមាណ £3,549 ក្នុងមួយឆ្នាំ

ទោះបីជាអាមេរិក បានដាក់ទណ្ឌកម្មរឹតបន្តឹងយ៉ាងយូរលើរដ្ឋាភិបាលក្រុងមូស្គូយ៉ាងណាក៏ដោយ ក៏រុស្ស៊ី នៅតែរកចំណូលបានរាប់ពាន់លានពីពាណិជ្ជកម្មអាមេរិក

រុស្ស៊ី ផ្លាស់ប្តូរផ្លូវទិសពាណិជ្ជកម្មរបស់ខ្លួន ពីអឺរ៉ុបទៅកាន់អាស៊ី និងមជ្ឈិមបូព៌ា

ចិន បង្កើនការនាំចូលថាមពលពីរុស្ស៊ី

មានច្រើនទៀត

សូមប្រុងប្រយ័ត្ន! ជនអនាមិកបន្លំជាក្រុមហ៊ុន Meta មកស្នើសុំសហការជាដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម រួចធ្វើការលួចគណនី ឬផេករបស់អ្នកយកមកកាន់កាប់

បច្ចេកវិទ្យា៖ គេសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ មានករណីលួចកាន់កាប់ដោយខុសច្បាប់នូវ គណនី ឬទំព័រហ្វេសប៊ុកផេក ដោយប្រើប្រាស់វិធីសាស្ត្រក្លែងបន្លំក្នុងរូបភាពផ្សេងៗគ្នា ។ជាក់ស្ដែងនៅពេលថ្មីៗនេះជនខិលខូចបានប្រើប្រាស់ល្បិចបន្លំផ្សេងៗក្នុងគោលបំណងអូសទាញអ្នកប្រើប្រាស់ហ្វេសប៊ុក គោលដៅចុចលើតំណភ្ជាប់ ដើម្បីវាយបញ្ចូលនូវព័ត៌មានគណនី (ឈ្មោះគណនី និងលេខសម្ងាត់) ដូនខាងក្រោម៖ ១. បង្កើតទំព័រផេកដែលមានឈ្មោះស្រដៀងទៅនឹងក្រុមហ៊ុន Meta ធ្វើការផុស ឬឆាតអ្នករួច បោកបញ្ឆោតអ្នកដោយនិយាយថាគណនី ឬផេករបស់អ្នកកំពុងតែគ្មានសុវត្ថិភាព រួចបញ្ជាអោយអ្នកចុចលើតំណរភ្ជាប់ដែលជាអន្ទាក់ ។ ២.ប្រើអ៊ីម៉ែល (Scams Mail )មកដើរតួជាក្រុមហ៊ុន Meta ក្នុងការស្នើសុំសហការក្នុងភាពជាដៃគួរផ្សព្វផ្សាយពាណិជ្ជកម្ម នឹងទទួលបានប្រាក់កម្រៃជាប្រចាំពីក្រុមហ៊ុន Meta ។ បន្ទាប់ពីមានករណីជាច្រើនបានកើតឡើងជាបន្តបន្ទាប់កន្លងមកនេះ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ មេត្តាពិនិត្យពិច្ច័យ មុនពេលចុចលើតំណភ្ជាប់ ឬវាយបញ្ចូលនូវព័ត៌មានសម្ងាត់របស់ខ្លួន ដោយពិចារណានូវទស្សនាទានមួយចំនួន ដូចខាងក្រោម៖ ១. ពិនិត្យប្រភពគណនីអ៊ីម៉ែលដែលបានផ្ញើមកដោយ Domain ពិតរបស់ក្រុមហ៊ុន Meta មានដូចជា @fb.com, @facebookmail.com, @facebook.com, @support.facebook.com ជាដើម ។ ២. សូមធ្វើការគិតពិចារណាអោយច្បាស់លើខ្លឹមសារ នៃ អ៊ីម៉ែលដែលបានទទួល ក្នុងករណីទាមទារឱ្យអ្នកផ្តល់ទិន្នន័យ ឬចុចលើតំណរភ្ជាប់អ្វីមួយ។ ៣. សូមធ្វើការរាយការណ៍ (Report) អត្ថបទផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃផលិតផល ឬសេវាទាំងនោះ ដើម្បីកុំឱ្យមានជនរងគ្រោះធ្លាក់ចូលក្នុងល្បិចឆបោកនេះជាបន្តបន្ទាប់ ៕

របៀបរាយការណ៍ករណីឆបោក ក្នុងកម្មវិធីតេឡេក្រាម Telegram!

សូមមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok

ស្ថាបនិកផ្នែកសុវត្ថិភាពរថយន្តបានធ្វើការរិះគន់កម្មវិធី 'Full Self Driving' របស់ក្រុមហ៊ុន Tesla

និយតករអាមេរិកបាននិយាយថា ក្រុមហ៊ុនផ្កាយរណប Starlink របស់ Elon Musk ត្រូវបានបើកឲ្យអតិថិជន អាចភ្ជាប់អ៊ិនធ័រណេតឥតខ្សែ តាមរយៈបណ្តាញផ្កាយរណបរបស់ខ្លួន ទៅនឹងកប៉ាល់ យន្តហោះ និងរថយន្តរបស់អាមេរិក

Apple ប្រកាសផ្តាច់ការតម្លើង Version ថ្មីចំពោះស៊េរីទូរស័ព្ទមួយចំនួន

Apple បានបិទកម្មវិធីដែលអាចមានហានិភ័យដល់អ្នកប្រើប្រាស់ ចំនួន ១,៦លាន ចេញពី App Store

អ្នកប្រើទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ក៏មានកម្មវិធីសម្រាប់តាមដាន AirTags ដែរ

សូមប្រុងប្រយ័ត្នជាមួយនឹងអុីម៉ែល ឬសារក្លែងបន្លំជាសារមកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគ

មានច្រើនទៀត

ទារកតូចៗបន្ទាប់ពីងូតទឹកដុសសាប៊ូរួច រឿងត្រូវធ្វើបន្ទាប់ប្រាកដជាលាបម្សៅ ឬឡេផ្ដល់សំណើមដល់ស្បែកកូន ប៉ុន្តែរវាងឡេ និងម្សៅ គួរលាបមួយណា ទើបល្អចំពោះកូន?

លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅ Singapore Media Center បានបញ្ជាក់ថា ទាំងម្សៅ និងឡេ ជាផលិតផលធ្វើឡើងបន្ទាប់បន្សំប៉ុណ្ណោះ វាមិនចាំបាច់ខ្លាំងចំពោះកូនឡើយ ពោលលាបក៏បាន មិនលាបក៏គ្មានបញ្ហា ។ ចំពោះម្សៅហុយ គ្រូពេទ្យមិនតម្រូវឲ្យប្រើចំពោះកូនតូចទេ ព្រោះរបស់ហុយចូលទៅប្រព័ន្ធសួតក្មេងអាចបង្កើតទៅជាស្លេស្មបង្កើតទៅជាសម្បោរ ធ្វើឲ្យកណ្ដាស់ ក្អក រហូតបណ្ដាលឲ្យមានបញ្ហារលាកផ្លូវដង្ហើមជាដើម ។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន បានបន្តទៀតថា បើឡេលាបខ្លួនវិញជាផលិតផលផលិតឡើង ដើម្បីកាត់បន្ថយការកកិត ធ្វើឲ្យស្បែកមានសំណើម ។ ដូចនេះបើលោកស្រីវេជ្ជបណ្ឌិត អនុញ្ញាតឲ្យប្រើប្រាស់ឡេ មិនតម្រូវឲ្យប្រើប្រាស់ម្សៅហុយចំពោះទារកឡើយ ក៏ប៉ុន្តែឡេដែលយើងយកទៅលាបលើស្បែកកូននោះ ត្រូវចេះពិនិត្យមើលរកប្រភព កាលបរិច្ឆេទច្បាស់លាស់ មាន PH សមស្របនឹងស្បែកក្មេង មិនមានបន្ថែមក្លិនក្រអូប ៕ ប្រភព៖ HelloKrupet

អ្នកចូលចិត្តបរិភោគមីជាប្រចាំ ឬញឹកញាប់ គួរកាត់បន្ថយ ព្រោះវាមានផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងអាចទៅជាជំងឺមហារីក

អ្នកដែលចូលចិត្តញ៉ាំរបស់ឆៅសូមប្រយ័ត្នប្រយែង និងគួរតែលេបថ្មាំទំលាក់សត្វល្អិតរៀងរាល់ ៦ ខែម្ដង

មូលហេតុដែលនាំឱ្យកើតភ្លឺ និងវិធីការពារ ព្យាបាល

សូមប្រុងប្រយ័ត្នចំពោះម្សៅលាបលើទារក ព្រោះវាអាចឱ្យទារក និងស្រ្តី ប្រឈមនឹងជំងឺជាច្រើន

កោសខ្យល់ពេលមានអាការមិនស្រួលខ្លួន អាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ

ពេលទារកក្អែ ឬក្អួត ត្រូវដាក់ទារករបៀបណា

មនុស្សវ័យ ២០ ទៅ ៤០ឆ្នាំ នៅសហរដ្ឋអាមេរិក មានបញ្ហាបេះដូងកាន់តែច្រើន ដោយសារឱសថអាហារបំប៉ន Supplement

WHO កំណត់ការឆ្លើយតបចំពោះជំងឺគ្រុនអុតស្វា

មានច្រើនទៀត

«ប៊ុនធឿនស្ម័គ្រស្មោះស្រណោះវិធាវី ស៊ូសូន្យជីវីដើម្បីស្នេហា បន្សល់ចិញ្ចៀនទទឹមនិងសារ សូមប្រុសរៀមរ៉ារៀបការស្រីថ្មី» សូមបងប្អូនប្រជាជនខ្មែរទាំងអស់ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិល្បករ-សិល្បការិនីឱ្យបានច្រើនកុះករនូវទស្សនីយភាពជាទម្រង់ល្ខោននិយាយរឿង "ផ្កាស្រពោន"

សូមបងប្អូនប្រជាជនខ្មែរទាំងអស់ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិល្បករ-សិល្បការិនីឱ្យបានច្រើនកុះករនូវទស្សនីយភាពជាទម្រង់ល្ខោននិយាយរឿង "ផ្កាស្រពោន" ដែលជាស្នាដៃអក្សរសិល្ប៍បែបទំនើបដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ បើនិយាយដល់គូស្នេហ៍យុវវ័យស្ម័គ្រស្មោះកម្សត់ ឬគូស្នេហ៍ក្បត់ចិត្តនោះ គេមិនសូវបំភ្លេចឡើយតួអង្គប៊ុនធឿន និងនាងវិធាវី ក្នុងរឿង «ផ្កាស្រពោន» របស់អ្នកនិពន្ធ នូ ហាច ដែលបានតាក់តែងក្នុងឆ្នាំ១៩៤៧ បោះពុម្ពក្នុងឆ្នាំ១៩៤៩ ក្នុងសម័យអាណានិគមបារាំង។ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាស់របស់យុវជនយុវតីពីររូបបណ្តាលមកពីការរើសអើងវណ្ណៈ (ឱ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស) ។ សូមនាំអារម្មណ៍បងប្អូនទៅកាន់អតីតកាលដ៏ស្រស់ត្រកាលពីក្មេងស្តាប់សំឡេងរឿងនិទាននេះតាមវិទ្យុ បណ្តែតអារម្មណ៍ជាមួយការរៀបរាប់យ៉ាងក្បោះក្បាយពីសិល្បករ-សិល្បការិនី ពេលនេះនាយកដ្ឋានសិល្បៈទស្សនីយភាពបានដំឡើងទស្សនីយភាពជាទម្រង់ល្ខោននិយាយរឿង "ផ្កាស្រពោន" ដែលជាស្នាដៃអក្សរសិល្ប៍បែបទំនើបដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសមាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរនោះ គឺដើម្បីថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនូវស្នាដៃសិល្បៈវប្បធម៌ខ្មែរដែលជាដួងព្រលឹងដូនតាឱ្យបានគង់វង្សជាច្រើនជំនាន់។ សូមជំរាបថា ទស្សនីយភាពជាទម្រង់ល្ខោននិយាយរឿង "ផ្កាស្រពោន" នឹងធ្វើឡើងនៅសាលសន្និសីទចតុម្មុខ ស្ថិតតាមបណ្ដោយ មហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុម្មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ម៉ោងសម្ដែងសម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ គឺនៅវេលាម៉ោង ១៨ និង ០០នាទី និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តែងពីរដង គឺវេលាម៉ោង ១៥ និង ០០នាទី វេលាម៉ោង ១៨ និង ០០នាទី។ ទំនាក់ទំនងក្រុមការងារលក់សំបុត្រ៖ 096 394 39 48, 070 882 498, 089 570 777 ៕

អក្សរសិល្ប៍ដ៏មានប្រជាប្រិយភាព រឿង «ផ្កាស្រពោន» នឹងត្រូវសម្ដែងជូនទស្សនិកជនទស្សនាជាទម្រង់ល្ខោននិយាយ នាថ្ងៃទី ១៥-១៦ វិច្ឆិកា ខាងមុខ នៅសាលសន្និសីទចតុម្មុខ

ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយក្រោយពេលបានឆ្លងកាត់ស្ពានថ្មីចូលទស្សនាប្រាសាទនាគព័ន្ធ

តើប្រាសាទកោះកេរបានកសាងចាប់ពីឆ្នាំណា ដល់ឆ្នាំណា ក្នុងសម័យស្តេចអង្គណាគ្រងរាជ្យ ហើយបានដាក់ជារាជធានីអ្វីដែរ ?

សម្រស់ធម្មជាតិ និងសំឡេងទឹកធ្លាក់អូរគគី ធ្លាក់ពីលើកំពូលភ្នំមានកំពស់ជិត ១០០ម៉ែត្រ ធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ថ្លាឡើងវិញ

ក្រុមការងារ EBS នៃសាធារណរដ្ឋកូរ៉េខាងត្បូង ចុះមកថតការសម្តែងល្ខោនខោល នៅនាយកដ្ឋានសិល្បៈទស្សនីយភាព

ទោះចូលឆ្នាំខ្មែរបានបញ្ចប់ តែនៅមានអ្នកដើរកម្សាន្តច្រើន ខណៈចុងសប្ដាហ៍ទី ៣ ខែ មេសា នេះ កម្ពុជាទទួលបានភ្ញៀវជិត ៣៣ម៉ឺននាក់

រយៈពេល០៤ថ្ងៃនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តកំពង់ធំ ទទួលភ្ញៀវជាតិ និង អន្តរជាតិសរុបជាង ៤ ម៉ឺននាក់

បុណ្យចូលឆ្នាំ ៣ថ្ងៃ បូកទាំងថ្ងៃអាទិត្យមួយថ្ងៃទៀត ចំនួនភ្ញៀវទេសចរទូទាំងប្រទេសមានជាង ៥លាន ១៧ម៉ឺននាក់

មានច្រើនទៀត

Cristiano Ronaldo លាហើយការប្រជែងក្នុងអាជីពពិភពបាល់ទាត់អឺរ៉ុប

អារ៉ាប៊ីសាអ៊ូឌីត៖ Cristiano Ronaldo បានក្លាយ​ជា​អត្តពលិកកីឡាករ​បាល់ទាត់អាជីពកំពូល ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន​ ដោយបានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ ជាមួយ​នឹង​កិច្ច​ព្រម​ព្រៀង​លេងឲ្យក្លិបនៅក្នុងក្របខណ្ឌកំពូលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត Al Nassr 2ឆ្នាំ ទទួលបានប្រាក់ចំណូលប្រមាណ 173លាន​ផោនក្នុងមួយឆ្នាំ ។ ប្រាក់បៀវត្សរ៍មូលដ្ឋានរបស់ Cristiano Ronaldo ត្រូវបានគេជឿថាស្ថិតនៅក្នុងចន្លោះចំនួន 62 លានផោនក្នុងមួយឆ្នាំ ប៉ុន្តែបូករួមទាំងឱកាសទទួលបានភាគលាភពីការផ្សាយពាណិជ្ជកម្ម និងការលើកទឹកចិត្តទាំងអស់ ដែលពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងនេះ Ronaldo អាចរកចំណូលបានរហូតដល់ 173 លានផោនសម្រាប់រយៈពេល 12 ខែ ។ គួរកត់សម្គាល់ថា ប្រាក់ចំណូលក្នុងមួយឆ្នាំរបស់ Cristiano Ronaldo បានធ្វើឲ្យរូបគាត់ក្លាយជាអត្តពលិក រកចំណូលបានច្រើនជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ន ពោលបើយោងតាម ទស្សនាវដ្ដី Forbes នៅឆ្នាំ 2022 អ្នកប្រដាល់សញ្ជាតិម៉ិកស៊ិក Canelo Alvarez រកចំណូលបាន 70 លានផោន តាមពីក្រោយដោយ កីឡាករបាល់ទាត់អាហ្សង់ទីន Leonel Messi ទទួលបានប្រាក់ចំណូលក្នុងមួយឆ្នាំ 62 លានផោន ៕

ក្រុមជម្រើសជាតិបារាំង កំពុងប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងចូលក្នុងខ្លួនកីឡាករបង្កជាជំងឺអាថ៌កំបាំង នៅមុនការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ជាមួយអាហ្សង់ទីន

កក្រើកយប់នេះ ក្រូអាត ប៉ះ អាហ្សង់ទីន ក្រោមការកាត់សេចក្តី ដោយអជ្ញាកណ្តាលជនជាតិ អ៊ីតាលី

ការប្រកួតបាល់ទាត់ គឺជាទីផ្សារចាក់ភ្នាល់ស៊ីសងដ៏ច្រើនមហាសាល

Erling Haaland ទៅលេងឲ្យក្លិប Ashton United ?

របួសរបស់ Messi បង្កឱ្យមានការព្រួយបារម្ភចំពោះក្រុម អាហ្សង់ទីន ក្នុងការប្រកួត World Cup នៅកាតា ដែលនឹងមកដល់កន្លះខែទៀត

តើអ្នកចាំទីដៃស្អិតអាល្លឺម៉ង់ Manuel Neuer បាត់ទៅណា?

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រូវការគណៈកម្មការបច្ចេកទេសជំនាញសរុប ៥០នាក់ សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ CAMSOC

បើកការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ ២០២២ សម្រាប់ជនពិការភាព មានសតិបញ្ញាខ្សោយ មាន ៣ វិញ្ញាសារ សម្រាប់ការប្រកួត

មានច្រើនទៀត